សន្និសីទចក្ខុវិស័យ
ប្រទេសកម្ពុជាឆ្នាំ២០២៥

ស្តីពីយុទ្ធសាស្រ្តកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព

០៤ ខែមីនា ឆ្នាំ២០២៥
សណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ រាជធានីភ្នំពេញ

ទិដ្ឋភាពសេដ្ឋកិច្ច និងនយោបាយពិភពលោក ស្ថិតក្នុងស្ថានភាពប្រែប្រួលខ្លាំង ដែលកត់សម្គាល់ដោយភាពតានតឹងខាងភូមិសាស្ត្រនយោបាយ ការកើនឡើងនៃប្លុកអំណាចក្នុងតំបន់ ការថយចុះទំនុកចិត្តលើស្ថាប័នពហុភាគី បរិវត្តកម្មឌីជីថលយ៉ាងឆាប់រហ័ស និងការលដាលភាពបន្ទាន់នៃចីរភាពបរិស្ថាន។ ជវភាពទាំងនេះ បង្កើតបានទាំងបញ្ហាប្រឈម និងឱកាសនានាសម្រាប់ប្រទេសកម្ពុជា។ ដូច​ប្រទេស​ដទៃ​ទៀត​ដែរ ប្រទេសកម្ពុជា​ត្រូវ​រិះរកដំណោះស្រាយ ចំពោះបរិយាកាសសកលដែលកាន់​តែស្មុគស្មាញ និងពិបាកប៉ាន់ស្មាន ការចាប់យកឱកាសដើម្បីសម្រេចបានចក្ខុវិស័យរបស់ប្រទេសកម្ពុជាក្នុងការប្រែក្លាយជាប្រទេសមានសេដ្ឋកិច្ចដ៏រស់រវើក ជឿនលឿន និងមានភាពធន់ ដូចមានបញ្ជាក់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ទាមទារឱ្យមានគោលនយោបាយ និងយុទ្ធសាស្ត្រកំណើនថ្មី ប្រកបដោយប្រសិទ្ធភាព ដើម្បីកាត់បន្ថយការរំខាននានាដែលអាចកើតមាន។ សន្និសីទឆ្នាំនេះ នឹងវាយតម្លៃសមិទ្ធកម្មសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន និងធ្វើការពិភាក្សាអំពីទិដ្ឋភាពគន្លឹះ និងយុទ្ធសាស្ត្រកំណើនថ្មី ដែលជួយឱ្យកម្ពុជាសម្រេចបាននូវកំណើនប្រកបដោយគុណភាពរយៈពេលវែង។ សន្និសីទនេះមានបំណងផ្ដល់នូវការសម្របសម្រួលកិច្ចសន្ទនា ក្នុងចំណោមអ្នកជំនាញល្បីៗ ដើម្បីយល់កាន់តែច្បាស់អំពីបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ និងឱកាសដែលមិនបានប្រើនានា ក្នុងការជួយដល់កម្ពុជាអនុវត្តកម្មវិធីកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព ក្នុងបរិការណ៍ដែលពិបាកប៉ាន់ស្មានខ្លាំង ដែលអាចប៉ះពាល់ដល់គន្លងអភិវឌ្ឍន៍នាពេលអនាគតរបស់កម្ពុជា 

 

 

Cambodia Vision 2030
0:54

ព្រឹត្តិការណ៍សំខាន់ៗ

សន្និសីទដ៏ពិសេសរបស់ CDRI នេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្នុងស្រុក និងអន្តរជាតិចំនួនជាង ៥០០+ នាក់ មកពី រាជរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ក្រុមអ្នកផ្តល់គំនិត ស្ថាប័នសិក្សា និងសង្គមស៊ីវិល ដើម្បីស្វែងយល់ពីប្រធានបទចំនួនបី លើខ្លឹមសារសំខាន់ៗដូចខាងក្រោម៖

វាគ្មិនកិត្តិយសឆ្នាំ ២០២៥

1740721431-SPEAKER PIC-02.jpg

ប្រធានវគ្គពិភាក្សា

លោកជំទាវបណ្ឌិត ជា សិរី

ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថាន CDRI និងជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា

1740721469-SPEAKER PIC-09.jpg

វាគ្មិនពិភាក្សា

ឯកឧត្តម ហេង សួរ

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

1740721557-SPEAKER PIC-03.jpg

វាគ្មិនពិភាក្សា

ឯកឧត្តម ហែម វណ្ណឌី

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត

1740721577-SPEAKER PIC-01.jpg

វាគ្មិនពិភាក្សា

ឯកឧត្តមបណ្ឌិត ផាន់ ផល្លា

រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

1739931110-HE Derek Yip.jpg

ប្រធានវគ្គពិភាក្សា

ឯកឧត្តម Derek Yip

ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា

1740723139-HE-Chheang-Vannarith1.jpg

វាគ្មិនពិភាក្សា

ឯកឧត្តម ឈាង វណ្ណារិទ្ធ

រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១

1740721414-SPEAKER PIC-04.jpg

វាគ្មិនពិភាក្សា

ឯកឧត្តម នី ផល្លី

រដ្ឋលេខាធិការ ក្រសួងទេសចរណ៍

1740973377-HE-Youk-Bunna.jpg

វាគ្មិនពិភាក្សា

ឯកឧត្តម យក់ ប៊ុនណា

រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ

សន្និសីទកន្លងមក

សង្ខេបអំពីទស្សនវិស័យ

វីដេអូ

មើលទាំងអស់
Cambodia Vision 2030
1:45

Cambodia Outlook Conference 2025 Triggering Video

ក្នុងភាពជាដៃគូជាមួយ

Australian Aid CAPRED